តាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេនៅកម្ពុជា 2MBET ថ្មីៗនេះ តំណាងក្រុមការងារ CTS Sports បានចុះទៅផ្តល់ជូនឈុតសំលៀកបំពាក់ ឧបត្ថម្ភដល់ក្រុមបាល់ទាត់ PANA FC។ នេះជាការផ្តល់ជូនឥតគិតថ្លៃ សម្រាប់ក្រុមបាល់ទាត់ឈុតតូចក្រៅអាជីព ជាពិសេសផ្តល់អាទិភាពដល់ក្រុមដែលមានការខ្វះខាតពិតប្រាកដ នៅទូទាំងបណ្តារាជធានី/ខេត្ត។
PANA FC ជាក្រុមដែលទើបបង្កើតឡើងបានរយៈពេលជិត ១ ឆ្នាំហើយ ដោយផ្តួចផ្តើមចេញពីបណ្តុំយុវជន ហើយមានការចូលរួមគាំទ្រពីអាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ភូមិប៉ាណា ឃុំសឹង្ហ ស្រុកសំរោង ខេត្ត តាកែវ។ បច្ចុប្បន្នមានតំណាងក្រុម លោក សួង សំរេច បានលើកឡើងយ៉ាងដូច្នោះថា៖
ទស្សនៈក្នុងការបង្កើតក្រុមនេះឡើង គឺដោយសារការស្រលាញ់ ចំណូលចិត្ត ស្មារតីចូលរួមក្នុងការលើកកម្ពស់វិស័យកីឡា ពង្រឹងកាយសម្បទា មិត្តភាព សាមគ្គីភាព បញ្ចៀសយុវជនឲ្យនៅឆ្ងាយពីគ្រឿងញៀននិងអំពើឧបាយមុខផ្សេងៗ យើងឈរក្រោមពាក្យស្លោក យុវជននិងកីឡា យុវជននិងសហគមន៍។
តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖
ជាចុងក្រោយសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបត្ថម្ភ 2MBET ជានិច្ចកាលតែងតែផ្តល់ជំនួយ ជាឈុតសម្លៀកបំពាក់ សម្ភារៈ ថវិកា ក្នុងការចូលរួមលើកកម្ពស់ អភិវឌ្ឍវិស័យកីឡានៅកម្ពុជា៕


