Lothar ៖ Ronaldo ទៅលេងនៅ Bayern ជារឿងគួរឱ្យចាប់អារម្មណ៍ណាស់

លោក Lothar Matthaus អតីតកីឡាករ Bayern Munich បាននិយាយថាប្រសិនបើ Cristiano Ronaldo មកចួលរួមជាមួយក្លឹប Bayern Munich មែន នោះជារឿងគួរឱ្យចាប់អារម្មណ៍ណាស់។

Ronaldo បានប្រាប់ទៅក្រុមបិសាចក្រហម Manchester United តាំងពីសប្ដាហ៍មុនមកហើយថារូបគេចង់ចាកចេញពី Old Trafford ។ តែសម្រាប់ខាងក្រុមបិសាចក្រហមវិញ ហាក់មិនចង់ឱ្យខ្សែប្រយុទ្ធរូបនេះចេញទៅណាទេ ដោយពួកគេចង់ឱ្យនៅជួយមួយរដូវកាលទៀតដើម្បីលេងឱ្យអស់កុងត្រាតែម្ដង។ នៅពេលនេះ មានក្លឹប២ហើយកំពុងចរចាយក CR7 គឺ Bayern Munich របស់អាល្លឺម៉ង់ និង Chelsea របស់អង់គ្លេស។

ដោយក្នុងនោះលោក Lothar Matthaus បានបង្ហាញចំណាប់អារម្មណ៍ចំពោះរឿង Ronaldo អាចមកលេងនៅ Bayern ថា៖ “បើគាត់មកលេងនៅ Bayern Munich មែន នោះជារឿងអស្ចារ្យណាស់។ យ៉ាងណាអ្នកនឹងគិតម្ដងទៀតនៅពេលលេងប៉ះ Bayern Munich ។ Ronaldo នៅអាចលេងបាននិងជួយ Bayern ១ឆ្នាំទៅ២ឆ្នាំទៀតដែរ។ ខ្ញុំពិតជាគាំទ្រប្រសិនបើអាចទៅរួច”៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT