ស្ងាត់ៗ Barcelona ប្រកាសនាំចូលកីឡាករថ្មី២នាក់ព្រមគ្នា

ក្រុម FC Barcelona បានប្រកាសនាំចូលកីឡាករថ្មិ២នាក់ហើយគឺ ខ្សែបម្រើ Franck Kessie និងខ្សែការពារ Andreas Christensen ដោយគ្មានតម្លៃខ្លួន។

Andreas Christensen បានអស់កុងត្រាជាមួយក្រុម Chelsea នៅចប់រដូវកាលនេះ ហើយក៏មិនព្រមបន្ដកុងត្រាថ្មីទៀតដែរ។ រូបគេបានសម្រេចចិត្តមកចូលរួមជាមួយក្រុម Barcelona វិញ ដោយចុះកុងត្រាដល់ទៅ៤ឆ្នាំឯណោះ។ ដោយកុងត្រានេះដែរ ក្រុមអ្នកមានបុណ្យបានដាក់តម្លៃផ្ដាច់កុងត្រាដល់ទៅ៤៣០លានផោនឯណោះ។

ស្របពេលខ្សែបម្រើការពារ Franck Kessie វិញ ក៏ទទួលបានកុងត្រា៤ឆ្នាំដូចគ្នា ក្រោយពីរូបគេអស់កុងត្រាជាមួយក្រុម AC Milan កាលពីចប់រដូវកាលកន្លងទៅ។ ដោយតម្លៃផ្ដាច់កុងត្រាដែលក្រុម Barcelona ដាក់លើគេក៏ដូច Christensen ដែរ ពោលគឺមានដល់៤៣០លានផោនឯណោះ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT