Ronaldo មិនទាន់មក Man Utd ដោយសំអាងហេតុផលគ្រួសារ

ខ្សែប្រយុទ្ធ Cristiano Ronaldo មិនទាន់បានមកហ្វឹកហាត់ត្រៀម Pre Season ជាមួយក្រុមបិសាចក្រហម Manchester United នៅឡើយទេ ដោយសាររូបគេថាមានបញ្ហាគ្រួសារ។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំបានបន្ដនៅក្រុមង Lisbon ប្រទេសព័រទុយហ្គាល់ដដែល។ ស្របពេលក្រុម Man Utd វិញបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់វិញហើយ ព្រោះពួកគេត្រូវលេង Pre Season នៅប្រទេសថៃ និងអូស្ត្រាលី។ ដោយតាមគម្រោងនឹងត្រូវចេញដំណើរនៅសប្ដាហ៍នេះហើយ។ ដោយលោក Erik ten Hag ក៏បានកោះហៅ Ronaldo មកចូលរួមក្រុមផងដែរ តែត្រូវសាមីខ្លួនបញ្ជាក់ថាមិនទាន់អាចមកបាននោះទេ។

ហេតុផលដែល Ronaldo នៅមិនទាន់អាចមកបាននោះ ក៏ព្រោះតែរូបគេប្រាប់ថាមានហេតុផលគ្រួសារមួយចំនួនត្រូវដោះស្រាយសិន ដូច្នេះហើយមិនទាន់អាចចូលរួមជាមួយក្រុមបាន។ តែអ្នកវិភាគមួយចំនួនយល់ឃើញថា Ronaldo ទំនងជាចង់ចាកចេញពី Old Trafford ច្រើនជាង ទើបមិនមកចូលរួមជាមួយក្រុម ខណៈដែលភ្នាក់ងារទីផ្សាររបស់គេក៏កំពុងចរចាជាមួយ Bayern Munich និង Chelsea ហើយដែរ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT