Eriksen ព្រមចូលរួមជាមួយ Man Utd កុងត្រារយៈពេល៣ឆ្នាំ

Christian Eriksen បានយល់ព្រមផ្ទេរមកលេងនៅក្រុមបិសាចក្រហម Manchester United ហើយ ក្នុងកុងត្រារយៈពេល៣ឆ្នាំឯណោះ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ មិនទាន់មានក្លឹបលេងទេ ក្រោយពីចូលរួមជាមួយក្រុម Brentford កាលពីពាក់កណ្ដាលរដូវកាលមុន។ Eriksen ដែលមានបញ្ហាបេះដូងកាលពីព្រឹត្តិការណ៍ Euro 2020 នោះ ត្រូវបានក្លឹបមួយចំនួនមិនស្វាគមន៍នោះទេ រហូតដល់គេបានទៅលេងនៅ Brentford និងបង្ហាញសមត្ថភាពល្អដូចដើមវិញ ទើបបានជាមានក្លឹបចង់បានច្រើន។ មុនសម្រេចចិត្តលេងឱ្យ Man Utd នេះ Spurs ក៏ចង់បានរូបគេផងដែរ តែប្រជែងមិនឈ្នះក្រុមបិសាចក្រហម។

កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ នឹងក្លាយជាកីឡាករទី២ហើយដែលក្រុមរបស់លោក Erik Ten Hag សម្រេចចិត្តនាំចូល បន្ទាប់ពីខ្សែការពារ Tyrell Malacia ។ ក្រុម Man Utd នៅចង់បានខ្សែបម្រើ Frankie de Jong ម្នាក់ទៀតមករួមក្រុម ដោយបច្ចុប្បន្នកំពុងចរចាជាមួយក្រុម Barcelona នៅឡើយ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT