ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានបរាជ័យទៀតហើយ ក្រោមថ្វីជើងរបស់ក្រុមបារាំង ក្នុងលទ្ធផល ២-១ ពានរង្វាន់ UEFA Nation League ។
ក្រុមភ្ញៀវអាល្លឺម៉ង់ជាអ្នកនាំមុខម្ចាស់ផ្ទះបារាំងមុន ដោយបាល់ប៉េណាល់ទី ទាត់ដោយ Toni Kroos នៅនាទី១៤ ដើមតង់ទី១។ យ៉ាងណាមិញ ក្រោយពីភ្ញៀវនាំមុខហើយ បារាំងព្យាយាមវាយសម្រុកដែរ ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ។ ឈានជើងចូលដល់តង់ទី២វិញ ក្រុមម្ចាស់ពានរង្វាន់ World Cup 2018 អាចរកបានគ្រាប់បាល់ស្មើនិងឈ្នះវិញ ភ្លាមដោយ១គ្រាប់ទី១ ធ្វើបាននៅនាទី៦២ ដោយ Griezmann និង១ទៀតក៏ធ្វើបានដោយខ្សែប្រយុទ្ធ AT Madrid នេះ ដោយបាល់ប៉េណាល់ទី។
ចាញ់១ប្រកួតយប់មិញនេះទៀត បានធ្វើ ឱ្យលោក Joachim Low ប្រឈមនឹងការបណ្ដេញចេញហើយ ព្រោះថាតាំងពី World Cup មក លោកមិនអាចនាំអាល្លឺម៉ង់ឡើងទៅចំណុចកំពូលវិញបានឡើយ៕ប្រភព៖ dailymail