Africa Cup of Nations នឹងលើកទៅលេងនៅឆ្នាំ២០២៤វិញ

ពានរង្វាន់ Africa Cup of Nations នឹងត្រូវលើកពីឆ្នាំ២០២៣ទៅឆ្នាំ២០២៤វិញ ក្រោយពីអ្នករៀបចំបារម្ភពីបញ្ហាអាកាសធាតុកើតឡើងនៅឆ្នាំក្រោយ។

លោក Patrice Motsepe ប្រធានសហព័ន្ធបាល់ទាត់តំបន់អាហ្វ្រិកបានប្រកាសថាការប្រកួតពានរង្វាន់ធំប្រចាំតំបន់ Africa Cup of Nations នឹងត្រូវលើកពេលហើយ។ ដំបូងឡើយពានរង្វាន់ខាងលើត្រូវធ្វើនៅខែមិថុនានិងកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដែលជារដុវភ្លៀងច្រើនក្នុងប្រទេសនេះតែម្ដង។ ដោយសារតែមើលឃើញបែបនេះហើយ ទើបពេលនេះគណកម្មការៀបចំការប្រកួតបានលើកទៅធ្វើនៅឆ្នាំ២០២៤វិញ ដែលអាចធ្វើនៅខែមករាឬកុម្ភៈ។

ចំណុចនេះដែរ នឹងមានបញ្ហាខ្លះទៀតជាមួយក្លឹបធំៗនៅអឺរ៉ុប ដែលកីឡាករជម្រើសជាតិនៅតំបន់អាហ្វ្រិកភាគច្រើនលេងឱ្យ។ ព្រោះការប្រកួតនៅខែមករានេះ គឺជាពេលដែលលីគអឺរ៉ុបកំពុងចាប់ផ្ដើមលេងដែរហើយ មិនមែនសម្រាកនោះទេ៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT