ប្រធាន​ក្លឹប Laporta ថា​នឹង​បង្ហាញ​វត្តមាន​ចំណូល​ថ្មី ២ រូប​នៅ​ថ្ងៃ​ពុធ/ព្រហស្បតិ៍​នេះ

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​សម្រេច​នូវ​ការ​ពង្រឹង​បន្ថែម​តំបន់​ការពារ និង​បម្រើ ហើយ​ត្រៀម​ប្រកាស​វត្តមាន​កីឡាករ​ចំណូល​ថ្មី នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នេះ​បើ​តាម​ការ​រៀបរាប់​លម្អិត​ពី​ប្រធាន​ក្លឹប លោក Joan Laporta។

នោះ​គឺ​វត្តមាន​ខ្សែ​ការពារ Andreas Christensen ដែល​បាន​ចាកចេញ​ពី​ក្លឹប Chelsea នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ដូច​គ្នា​ទៅ​នឹង Franck Kessie ខ្សែ​បម្រើ​របស់​ក្លឹប AC Milan។ តាម​ថា​នៅ​សល់ គោលដៅ​ធំ ២ រូប កំពុង​ស្ថិត​ក្នុង​ដំណើរការ មាន Raphinha និង Robert Lewandowski។

តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្លឹប​ប្រាប់​ទៅ Cadena COPE៖ “ក្លឹប​យើង​នឹង​ប្រកាស​វត្តមាន​ Kessie នៅ​ថ្ងៃ​ពុធ ហើយ​ Christensen នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ”។ វត្តមាន​អ្នក​ទាំង​ពីរ ពិត​ជា​មាន​ការ​ជឿជាក់​ថា ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez នឹង​កាន់​តែ​ធ្វើ​បាន​ល្អ​ជាង​រដូវ​កាល​ចាស់។ ជុំវិញ​រឿងរ៉ាវ​ Frenkie de Jong លោក​នៅ​តែ​រាប់​ឈ្មោះ​កីឡាករ​ហូឡង់ ដាក់​ទៅ​ក្នុង​ផែនការណ៍​រដូវ​កាល​បន្ទាប់​ដដែល៕

ប្រភព៖ Cadena COPE

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT