Tottenham Hotspur បានកក់កៅអី Champions League រដូវកាលក្រោយរួចជាស្រេចបន្ទាប់ពីយកឈ្នះ Newcastle ដោយលទ្ធផល ១ទល់នឹង០។ ស្របដែល Chelsea វិញ អាចបានត្រឹមលេង Europa League ប៉ុណ្ណោះ ក្រោយពីស្មើជាមួយ Huddersfield ១-១។
១គ្រាប់ជ័យជម្នះរបស់ក្រុម Spurs ធ្វើបានដោយខ្សែប្រយុទ្ធ Harry Kane នៅនាទី៥០ ហើយវាក៏ជាគ្រាប់បាល់ទី២៨របស់រូបគេផងដែរនៅរដូវកាលនេះ។ មួយវិញទៀត បាន៣ពិន្ទុយប់មិញនេះគឺមានន័យថា ក្រុម Spurs មិនចាំបាច់ខ្វល់ចំពោះប្រកួតចុងក្រោយឡើយ បើទោះជាចាញ់ ក៏ពួកគេនៅតែអាចរក្សាខ្លួនក្នុងតំបន់ Top4 បានដែរ។
ផ្ទុយទៅវិញ Chelsea ដែលបានត្រឹមស្មើនោះ អាចនឹងមិនមានវត្តមានលេង Champions League ទេ ឆ្នាំក្រោយ ដោយសារតែពួកគេត្រូវឈ្នះប្រកួតចុងក្រោយដាច់ខាត ហើយក្រុម Liverpool ត្រូវចាញ់ក្រុម Brighton ក្នុងប្រកួតទី៣៨៕
ប្រភព៖ Daily mail