De Gea ថាអ្នកគាំទ្រ Man Utd នឹងសប្បាយចិត្តជាមួយទម្រង់លេងរបស់លោក Ten Hag

អ្នកចាំទី David de Gea បានអះអាងថាអ្នកគាំទ្រនឹងសប្បាយចិត្តមិនខាន ចំពោះទម្រង់លេងរបស់ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag ។

កីឡាកររបស់ក្រុមបិសាចក្រហមនឹងត្រលប់ពីវិស្សមកាលវិញនៅសប្ដាហ៍ក្រោយនេះហើយ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់លេង Pre Season ហើយវាក៏ជាការជួបលោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីជាលើកដំបូងផងដែរ។ ដោយក្នុង De Gea ក៏បានជួបជាមួយលោក Ten Hag រួចហើយដែរ និងបាននិយាយពីគម្រោងសម្រាប់រដូវកាលថ្មីខាងមុខដូចគ្នា។

អ្នកចាំទីជម្រើសជាតិអេស្ប៉ាញបានប្រាប់ទៅអ្នកកាសែតថា៖ “ខ្ញុំគិតថាយើងសប្បាយចិត្តសម្រាប់រដូវកាលថ្មី សម្រាប់អ្នកចាត់ការថ្មី។ គាត់មានក្បួនលេងបាល់ទាត់យ៉ាងល្អ ហើយខ្ញុំច្បាស់ថាអ្នកគាំទ្រនឹងសប្បាយចិត្ដនឹងទស្សនាមិនខាន”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT