ប្រធាន​ក្លឹប Barcelona ​៖​យើង​មិន​មាន​គម្រោង​លក់ De Jong ​ទេ​

​លោក Joan Laporta ​ប្រធាន​ក្លឹប FC Barcelona ​បាន​និយាយ​ថា​លោក​មិន​មាន​បំណង​ក្នុង​ការ​លក់​ខ្សែ​បម្រើ Frankie de Jong ​នោះ​ទេ ​បើ​ទោះ​ជា​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី Manchester United ​ក៏​ដោយ។

De Jong

​លោក​ Erik ten Hag ​បាន​ដាក់​គោលដៅ​យក De Jong ​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ ប៉ុន្តែ​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​ពេក ទើប​ការ​ចរចា​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។ ​តែ​យ៉ាង​ណា ​ក្រុម Man Utd ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​នឹង​ចរចា​បាន​សម្រេច​ដដែល ព្រោះ​ក្រុម Barcelona ​ក៏​មាន​បំណង​លក់​កីឡាករ​ខ្លះ​ដើម្បី​យក​ប្រាក់​ទិញ​កីឡាករ​ថ្មី​មក​បន្ថែម​ដែរ។

Erik ten Hag

​តែ​បើ​តាម​សម្ដី​របស់​លោក Laporta ​វិញ ​បែរ​ជា​អះអាង​ថា​ក្លឹប​មិន​មាន​បំណង​លក់​កីឡាករ​ហុល្លង់​នេះ​ទេ។ ​ដោយ​ឡែក​សាមី​ខ្លួន​ក៏​ចង់​បន្ដ​លេង​នៅ Camp Nou ​ទៀត​ដែរ ដូច្នេះ​មិន​មាន​ហេតុ​ផល​អ្វី​ដើម្បី​លក់​គេ​ចេញ​ឡើយ។ ​De Jong ​អាច​ចាត់​ទុក​ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ម្នាក់​នៅ​ពេល​បច្ចុប្បន្ន​នេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT