Depay មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកXavi នោះទេ

ខ្សែប្រយុទ្ធ Memphis Depay មិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Xavi នោះទេនារដូវកាលថ្មីខាងមុខ ដូច្នេះរូបគេអាចស្វែងរកក្លឹបថ្មីលេងបាន។

ក្រោមការដឹកនាំរបស់លោក Xavi ឃើញថាក្រុមមានគោលដៅច្បាស់លាស់ណាស់។ ជាក់ស្ដែងកីឡាករណាដែលមិនស្ថិតក្នុងការប្រើប្រាស់ គឺក្លឹបប្រាប់ត្រង់ទៅកីឡាករដើម្បីឱ្យស្វែងរកក្លឹបថ្មីលេងតែម្ដង។ ជាក់ស្ដែងនៅពេលនេះ Depay ម្នាក់ទៀតក៏ត្រូវបានក្លឹបប្រាប់ឱ្យរកក្លឹបថ្មីលេងដែរ។ កីឡាករជម្រើសជាតិហុល្លង់រូបនេះ ទើបតែចូលរួមជាមួយក្រុម FC Barcelona ទេ ប៉ុន្តែក៏ត្រូវក្លឹបប្រាប់ឱ្យរកកន្លែងថ្មីទៅហើយ។

Depay លេង១រដូវកាលកន្លងមក បង្ហាញខ្លួនបាន២៨ប្រកួត និងរកបាន១២គ្រាប់ផងដែរ។ ក្រុម Barcelona បានដាក់រូបគេលក់ក្នុងតម្លៃ២១លានផោនប៉ុណ្ណោះ។ ក្រុមរបស់លោក Xavi ចង់បញ្ចេញកីឡាករនេះ ក៏ព្រោះតែពួកគេចង់បានកន្លែងដើម្បីនាំចូល Raphinha ពីក្រុម Leeds United៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT