Ronaldo សុំចេញពី Man Utd ហើយ ក្រោយរូបគេមិនពេញចិត្តគម្រោងរដូវកាលថ្មី

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស្នើសុំក្លឹប Manchester United ដើម្បីចាកចេញហើយ ក្រោយពីរូបគេបានដឹងថាគម្រោងរបស់ក្លឹបនេះមិនត្រូវជាមួយអ្វីដែលគេចង់បាន។

តាំងពីផ្លាស់មកលេងនៅ Old Trafford មក Ronaldo មិនសប្បាយចិត្តនោះទេ ដោយរូបគេមិនអាចសម្រេចគោលដៅលើកពានរង្វាន់បាន។ រហូតមកដល់ពេលនេះ Man Utd ប្ដូរគ្រូបង្វឹកទៀត ហើយក៏មិនមានគម្រោងត្រូវចិត្ត CR7 ដែរ ព្រោះត្រូវការពេលដើម្បីកសាងក្រុមបន្ថែម។ ដោយសារតែបែបនេះហើយ ទើបបានជាមានប្រភពនៅអង់គ្លេសជឿថារដូវកាលក្រោយ Ronaldo នឹងមិនបន្ដនៅ Man Utd ទៀតឡើយ។

ដួចដែលគ្រប់គ្នាគិតមែន ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំខាងលើបានស្នើសុំក្លឹបចាកចេញទៅហើយ បើទោះជាសល់កុងត្រា១រដូវកាលទៀតក៏ដោយ។ ក្រោយពីការស្នើសុំនេះទៅ ភ្នាក់ងាររបស់អតីតកីឡាករ Real Madrid រូបនេះក៏បានកំពុងទាក់ទងក្លឹបជាច្រើនផងដែរ។ ក្នុងនោះមាន Bayern Munich និង Chelsea ជាដើម៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT