Salah ស៊ីញេ​កុងត្រា​ថ្មី ស៊ី​ថ្លៃ​ខ្ពស់​ជាង Ronaldo ហើយ​នៅ​ចាញ់ ៣ រូប​នេះ​គត់

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្សីប Mohamed Salah បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី មាន​សុពលភាព​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ជាមួយ​នឹង​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ដល់​ទៅ ៤៤៦ ០០០ អឺរ៉ូ/សប្តាហ៍។ ទំហំ​នេះ រុញ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស តែ​បើ​ធៀប​ជា​រួម​គឺ​នៅ​ចាញ់​កីឡាករ​ទាំង ៣ រូប​របស់​ក្លឹប PSG។

ខាង​ក្រោម CTS Sports ធ្វើ​ការ​បង្ហាញ​ទិន្នន័យ​ប្រាក់​ឈ្នួល​ថ្មី​របស់​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ទាំង ១០៖

១០) Robert Lewandowski (Bayern Munich) ៤០៦ ០០០ អឺរ៉ូ/សប្ដាហ៍
៩) Antoine Griezmann (At Madrid) ៤១៣ ០០០ អឺរ៉ូ/សប្ដាហ៍
៨) David de Gea (Man Utd) ៤៣៥ ០០០ អឺរ៉ូ/សប្ដាហ៍
៧) Erling Haaland (Man City) ៤៣៥ ០០០ អឺរ៉ូ/សប្តាហ៍
៦) Kevin de Bruyne (Man City) ៤៤៦ ០០០ អឺរ៉ូ/សប្តាហ៍
៥) Cristiano Ronaldo (Man Utd) ៤៤៦ ០០០ អឺរ៉ូ/សប្តាហ៍
៤) Mohamed Salah (Liverpool)) ៤៦៤ ០០០ អឺរ៉ូ/សប្តាហ៍
៣) Neymar (PSG) ៧០៣ ០០០ អឺរ៉ូ/សប្តាហ៍


២) Lionel Messi (PSG) ១ ១១៣ ០០០ អឺរ៉ូ/សប្តាហ៍
១) Kylian Mbappe (PSG) ១ ១៦០ ០០ អឺរ៉ូ/សប្តាហ៍

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT