Salah ធ្លាប់​គិតគូរ​រឿង​វិល​ទៅ​ក្លឹប​ចាស់​នេះ មុន​ទម្លាក់​ចុង​ប៊ិច​ចុះ​កុងត្រា​ថ្មី​ឲ្យ Liverpool

Mohamed Salah បាន​បន្ថែម​កុងត្រា​ថ្មី ហួស​ពី​សុពលភាព​ចាស់​ដែល​ត្រូវ​ផុត​នៅ​ឆ្នាំ​បន្ទាប់ ពោល​ថែម​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ឯ​ណោះ ជាមួយ​នឹង​ប្រាក់​ពលកម្ម​ដ៏​ក្រាស់ក្រែល ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប Liverpool។

ទោះ​ជា​យ៉ាង​ណា​បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ បុរស​សញ្ជាតិ​អេហ្សីប​ក៏​បាន​ពិចារណា​ការ​វិល​ទៅ​ទ្រនំ​ចាស់ គឺ​ក្លឹប​ម្ចាស់ដី Stamford Bridge ផង​ដែរ ​ក្រោយ​ពេល​ Chelsea បាន​ដាក់​សំណើ​មក និង​ចង់​ផ្តល់​ថ្លៃ​ពលកម្ម ៣៥០ ០០០ ផោន​ឲ្យ​ទៅ Salah។

ម្ចាស់​ថ្មី លោក Todd Boehly របស់​តោ​ខៀវ ហាក់​ចង់​បាន​កីឡាករ​ខាង​លើ​ជា​ខ្លាំង ពោល​ជឿជាក់​លើ​គុណភាព ហើយ​បាន​ទាក់ទង​ទៅ​ភ្នាក់ងារ​ Salah យ៉ាង​ពិត​ប្រាកដ តែ​យ៉ាង​ណា​សម្រេច​ចិត្ត​ចុះ​ឡើង ក៏​នៅ​តែ​ការ​ចុះ​ហត្ថលេខា​ឲ្យ​ហង្ស​ក្រហម ជា​ចម្លើយ​អាទិភាព។ បញ្ជាក់​ថា កីឡាករ​វ័យ ៣០ ឆ្នាំ ធ្លាប់​ឈរ​ជើង​ឲ្យ​ Chelsea ចន្លោះ​ឆ្នាំ ២០១៤ មុន​ចាកចេញ​ទៅ​ក្លឹប​នៅ​អ៊ីតាលី AS Roma កាល​ពី​ឆ្នាំ ២០១៦៕

ប្រភព៖ The Sun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT