អ្នកចាំទី Manuel Neuer កំពុងដុនដាបខ្លាំងមែនទែនទាំងនៅជម្រើសជាតិ និងក្រុម Bayern Munich ក្រោយពីជាសះស្បើយពីរបួសជិត១ឆ្នាំ។
Neuer កាលពីមុន មានស្ថិតិសង្គ្រោះបាល់រហូតដល់៨០%ឯណោះ ក្នុងការប្រកួតរបស់គេ ដោយឡែកចាប់តាំងពីរបួសច្រើនខែនោះមក រូបគេធ្លាក់មកត្រឹម៥៧%ប៉ុណ្ណោះ។ អ្វីដែលកាន់តែធ្លាក់ទៀតនោះ គឺស្ថិតិនេះបានបង្ហាញថា Neuer វ័យ៣៣ឆ្នាំ បាត់បង់ទម្រង់លេងល្អទៅហើយ ដោយបច្ចុប្បន្នក្លាយជាអ្នកចាំទីធម្មតា លេងតាមវ័យប៉ុណ្ណោះ។
នៅជម្រើសជាតិវិញ ប្រធានក្រុមរូបនេះ តែងតែធ្លាយគ្រាប់បាល់ជានិច្ច មិនថាលេងជាមួយក្រុមណាឡើយ។ ខណៈដែលខ្សែការពារវិញ ព្យាយាមអស់ពីសមត្ថភាពហើយសម្រាប់ការរារាំងនៅតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅមិនអាចជួយអ្វីបានឡើយ។ ក្បាច់ចាប់
បាល់ពិសេស កលល្បិចក្នុងការបិទមុំ ហាក់លែងមានប្រសិទ្ធភាពអស់ទៅហើយ។ មិនថាជម្រើសជាតិទេ នៅ Bayern វិញ ក៏កំពុងយ៉ាប់យ៉ឺនខ្លាំងដែរ ដោយធ្លាក់ចេញពីតំបន់កំពូលតារាងឆ្ងាយ។
តើនេះ ពិតជាដល់ពេលដែលអ្នកចាំទីល្បីខាងលើ អស់ពេលវេលាល្អរបស់ខ្លួនមែនឬយ៉ាងណា?ប្រភពDailyMail