Barcelona ផ្ដាច់កុងត្រាខ្សែប្រយុទ្ធ២នាក់ហើយ


ក្រុមអ្នកមានបុណ្យ FC Barcelona បានផ្ដាច់កុងត្រាខ្សែប្រយុទ្ធ២នាក់ហើយគឺកីឡាករ Adama Traore និង Luuk de Jong ក្រោយពីពួកគេមិនបានជួយក្រុមច្រើនសោះ។

Adama Traore

Traore មិនបានលេងច្រើនដូចអ្វីដែលរូបគេគិតនោះទេ ពោលគឺលេងបានត្រឹម៤ប្រកួតប៉ុណ្ណោះនៅ La Liga សម្រាប់ជើងទី២កាលពីរដូវកាលមុន។ ខ្សែបម្រើប្រយុទ្ធរូបនេះលេងសរុបបានត្រឹម៨២៦នាទីប៉ុណ្ណោះកាលពីរដូវកាលមុន ដោយមិនបានរកគ្រាប់បាល់បានឡើយ។

សម្រាប់ De Jong វិញ ឃើញថារូបគេរកបាន៥គ្រាប់ដែរនៅ La Liga នៅដើមឆ្នាំ២០២២នេះ។ រូបគេលេងបាន២៩ប្រកួតសម្រាប់ក្លឹប រកគ្រាប់បាល់បានសរុប៧គ្រាប់។ ជាមធ្យម De Jong ត្រូវប្រើពេល១៣៤នាទី សម្រាប់រកបាន១គ្រាប់។

ដោយសារតែមិនអាចជួយក្រុមបានច្រើននេះហើយ ទើបបានជា Barcelona សម្រេចចិត្តដកពួកគេចេញវិញ ដោយបញ្ជូនទៅក្លឹបដើមវិញ។ Traore នឹងត្រលប់ទៅលេងនៅ Wolves ស្របពេល De Jong វិញនឹងទៅលេងនៅ PSV ៕ប្រភព៖ Zingnews

Luuk de Jong

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT