PSG នឹងតែងតាំងលោកGaltier ធ្វើជាអ្នកចាត់ការថ្មីនៅសប្ដាហ៍ក្រោយ

ក្លឹប PSG នឹងតែងតាំងលោក Christophe Galtier ធ្វើជាអ្នកចាត់ការថ្មីនៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីការចរចាបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីៗនេះ។

បន្ទាប់ពីដកលោក Mauricio Pochettino ចេញពីតំណែងក្រោយចប់រដូវកាលទៅ ក្រុម PSG បានស្វែងរកអ្នកចាត់ការថ្មីជាច្រើននាក់ដើម្បីមកជំនួសកន្លែងនេះ។ រហូតមកដល់ពេលនេះ ទើបពួកគេមានដំណឹងថាអាចរកបានហើយគឺលោក Christophe Galtier។ លោក Christophe នេះកំពុងដឹកនាំក្រុម Nice តែត្រូវបានក្រុម PSG ផ្ដាច់កុងត្រារបស់គេដើម្បីមកដឹកនាំក្រុមនៅបារីសវិញ។

គេមិនទាន់ប្រាកដនៅឡើយទេថានឹងផ្ដល់កុងត្រាប៉ុន្មានឆ្នាំឱ្យទៅលោក Christophe ហើយតម្លៃពលកម្មរបស់លោកប៉ុន្មាននោះ។ តែអ្វីដែលគេរំពឹងនោះ គឺលោកអាចដឹកនាំក្រុម PSG ឱ្យជោគជ័យក្នុងពានរង្វាន់ UEFA Champions League បាន៕ប្រភព៖ Getfootballnewsfrance

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT