Chelsea និង Man City កាន់តែកៀកក្នុងការផ្ទេរ Sterling ហើយ

ក្រុមតោខៀវ Chelsea និងក្រុម Manchester City កាន់តែខិតជិតយល់ព្រមក្នុងការផ្ទេរខ្សែប្រយុទ្ធ Raheem Sterling ហើយក្នុងតម្លៃខ្លួន៤៥លានផោន។

បន្ទាប់ពីយកបានកីឡាករជាច្រើននាក់មករួមក្រុមហើយ ក្រុមរបស់លោក Pep ក៏ត្រូវបញ្ចេញកីឡាករក្នុងក្រុមវិញផងដែរ។ ជាក់ស្ដែង Jesus បានផ្ទេរទៅលេងនៅក្រុម Arsenal ហើយ។ ខណៈដែលខ្សែប្រយុទ្ធ Sterling វិញក៏កាន់តែកៀកផ្ទេរទៅលេងនៅក្រុម Chelsea ផងដែរ។ ដោយក្លឹបទាំងពីរកំពុងចរចាគ្នាលើការផ្ទេរនេះ ដែលត្រូវបានគេដឹងថាអាចមានតម្លៃខ្លួន៤៥លានផោន។

រំលឹកថា Sterling លេងនៅ Man City បាន៧រដូវកាលមកហើយ ដោយក្នុងនោះរូបគេបង្ហាញខ្លួនបាន៣៣៧ប្រកួត និងរកគ្រាប់បាល់បាន១៣១គ្រាប់ផងដែរ។ ដោយសារតែប៉ុន្មានរដូវកាលនេះ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំមិនស្ថិតក្នុងក្រសែភ្នែករបស់លោក Pep ទើបបានជារូបគេសម្រេចចិត្តចង់ចាកចេញនាទីផ្សារដោះដូរកីឡាករនេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT