Salah បន្ដកុងត្រា៣ឆ្នាំជាមួយក្រុម Liverpool

នៅទីបំផុតខ្សែប្រយុទ្ធ Mohamed Salah បានសម្រេចបន្ដកុងត្រាថ្មីជាមួយក្រុមហង្សក្រហម Liverpool ហើយលើកុងត្រារយៈពេល៣ឆ្នាំ និងតម្លៃពលកម្ម ៣៥០ ០០០ផោនក្នុងមួយសប្ដាហ៍។

ខ្សែប្រយុទ្ធខាងលើនៅសល់កុងត្រាត្រឹម១២ខែទៀតប៉ុណ្ណោះជាមួយក្រុម Liverpool ដូច្នេះហើយទើបក្លឹបព្យាយាមចរចាបន្ដកុងត្រាបន្ថែម។ រហូតមកដល់ពេលនេះ ពួកគេបានសម្រេចហើយ ពោលគឺអាចបន្ដកុងត្រាឱ្យ Salah បាន៣ឆ្នាំទៀតដែរ ជាមួយតម្លៃពលកម្ម៣៥០ ០០០ផោនក្នុង១ឆ្នាំ។

ជាមួយតម្លៃពលកម្មនេះបានធ្វើឱ្យ Salah ក្លាយជាខ្សែប្រយុទ្ធរកចំណូលបានច្រើនបំផុតក្នុងក្លឹប។ កន្លងមក រូបគេលេងបាន២៥៤ប្រកួតមកហើយ និងរកបាន១៥៦គ្រាប់ឱ្យក្រុមរបស់លោក Jurgen Klopp ក្នុងរយៈពេល៥ឆ្នាំមកនេះ៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT