Bruno ជឿថា Man Utd នឹងមិនឱ្យ Ronaldo ចេញភ្លាមៗទេ

Bruno Fernandes មានទំនុកចិត្តថាក្រុមបិសាចក្រហម Manchester United នឹងមិនយល់ព្រមឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញទៅដោយងាយៗនោះទេ។

Ronaldo បានត្រលប់មកលេងនៅ Old Trafford វិញកាលពីរដូវកាលមុននេះ ប៉ុន្តែសមិទ្ធផលមិនទទួលបានគាប់ចិត្តនោះទេ។ ពោលគឺ Man Utd មិនឈ្នះពានរង្វាន់ដដែល ហើយស្ថិតនៅលេខ៦ក្នុងតារាង Premier League ថែមទៀត បើទោះជារូបគេជួយក្រុមរកបាន២៤គ្រាប់ម្នាក់ឯងក៏ដោយ។ ដោយសារតែបែបនេះហើយ ទើបបានជាមានប្រភពខ្លះអះអាងថា Ronaldo ទំនងជានឹងចេញពី Man Utd ហើយនៅរដូវកាលដោះដូរកីឡាករនេះ។

មានក្លឹបដូចជា Bayern Munich, Roma, Inter Miami និង Chelsea កំពុងតាមដានមើល Ronaldo ព្រោះពួកគេចង់បានកីឡាករវ័យ៣៧ឆ្នាំនេះទៅចូលរួមជាមួយ។ តែបើតាម Bruno មិត្តរួមក្រុមទាំងនៅ Man Utd និងជម្រើសជាតិព័រទុយហ្គាល់ ហ៊ាននិយាយថាក្រុមបិសាចក្រហមនឹងមិនយល់ព្រមឱ្យ Ronaldo ចេញនោះទេ។ រូបគេជាកីឡាករសំខាន់ក្នុងក្រុម ហើយក៏ត្រូវនៅជាចំណែកមួយនៃក្រុមសម្រាប់រដូវកាលថ្មីខាងមុខផងដែរ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT