PSG ប្រកាសវត្តមានកីឡាករថ្មីដែលទើបទិញបានតម្លៃ៣៥លានផោន

ក្រុម PSG បានប្រកាសវត្ដមានកីឡាករចំណូលថ្មី Vitinha ពីក្រុម Porto ជាផ្លូវការហើយក្នុងតម្លៃ៣៥លានផោន ហើយនេះជាកីឡាករទី១ដែលពួកគេទិញចូលបាន។

កីឡាករវ័យ២២ឆ្នាំខាងលើបានបង្ហាញខ្លួន៥៩ប្រកួត រកបាន៤គ្រាប់ដែរឱ្យក្រុម Porto តាំងពីបានចូលរួមជាមួយក្លឹបនិងបង្ហាញខ្លួននៅឆ្នាំ២០២០។ កាលពីរដូវកាលកន្លងទៅនេះ រូបគេក៏បានលើកពានរង្វាន់លីគកំពូលព័រទុយហ្គាល់ជាមួយក្រុម Porto ផងដែរ។ សម្រាប់ការបង្ហាញខ្លួននៅជម្រើសជាតិវិញ រូបគេទើបតែបង្ហាញបាន៣ដងប៉ុណ្ណោះ។

យុវជនព័រទុយហ្គាល់ខាងលើនេះ បានទទួលបទពិសោធច្រើនក្នុងការលេងលីគក្នុងស្រុក។ ដោយឡែករូបគេក៏បានចំណាយពេល១រដូវកាលផងដែរ នៅក្លឹប Wolves នៅលីគកំពូលអង់គ្លេស។ ដោយនេះជាកីឡាករព័រទុយហ្គាល់ទី៣ហើយ ដែល PSG មានក្នុងក្រុម បន្ទាប់ពី Nuno Mendes និង Danilo Pereira ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT