CFA ណាត់ម្ចាស់ផ្ទះ Kompong Speu United ជួបគ្នានៅប្រកួតមិត្តភាពថ្ងៃអាទិត្យនេះ

ក្រុម​បាល់ទាត់ Cambodian Football All Stars ឬ​ហៅ​កាត់ CFA បានប្រកាស ថានឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺនាថ្ងៃអាទិត្យ វេលាម៉ោង ០៣:០០ នាទីរសៀល ទី ០៣ ខែកក្កដា ឆ្នាំ ២០២២ ណាត់ប៉ះគ្នាទល់ក្រុម Kompong Speu United ជាម្ចាស់ផ្ទះ នៅទីលានបាល់ទាត់វិទ្យាល័យកំពង់ស្ពឺ។

សូម​បញ្ជាក់​ថា កំពង់ស្ពឺ ជា​ខេត្ត​ទី ៣ ហើយ​បន្ទាប់​ពី​ខេត្ត​ព្រៃវែង ដែល​ក្រុម CFA ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​តាម​គោលដៅ​ដូច​បាន​កំណត់​របស់​ក្រុម គឺ​ចង់​មាន​ការ​ប្រកួត​មិត្តភាព​បែប​នេះ នៅ​ទូទាំង​ ២៥ ខេត្ត/ក្រុង ក្នុង​ប្រទេស​កម្ពុជា។ ក្រុមមានអាយុកាលជិត ៣ ឆ្នាំមួយនេះ តែងតែឈរលើពាក្យស្លោក «លេងកីឡាដើម្បីសុខភាព និង ជៀសឆ្ងាយពីគ្រឿងញៀន»។

រំឭក​ឲ្យ​ដឹង នៅចុងសប្តាហ៍ ខាង​មុខ​នេះ​ដែរ ក្រៅ​តែ​ពី​ជា​ការ​ប្រកួត​មិត្តភាពឆ្លងខេត្ត របស់ CFA បន្តពីនោះសមាជិកក្រុមក៏នឹងជួបជុំគ្នា ដើម្បីទៅកម្សាន្តនៅឯសួនទឹកនៃទីរួមខេត្តកំពង់ស្ពឺ។ នេះសបង្ហាញថា ក្រៅតែពីការលេងដើម្បីសុខភាព ទៀតសោតបាល់ទាត់ក៏ជាការប្រមូលផ្តុំ បង្កើតជាមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងឲ្យកាន់តែប្រសើរឡើងផងដែរ សម្រាប់ប្រយោជន៍ក្រៅទីលាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT