Spurs ជិតទិញបាន Richarlison មែនទែនហើយ

ក្រុម Spurs សង្ឃឹមថានឹងអាចប្រកាសពីការទិញបានខ្សែប្រយុទ្ធ Richarlison ពីក្រុម Everton នៅពេលដ៏ខ្លីខាងមុខនេះហើយ។

ក្រុមទាំងពីរបានជួបចរចាគ្នាច្រើនថ្ងៃមកហើយ ដោយក្រុម Everton ចង់បានតម្លៃខ្លួនកីឡាករប្រេស៊ីលខាងលើចំនួន៥០លានផោន។ ដោយសារតែខ្សែប្រយុទ្ធខាងលើចង់ចេញពី Everton ខ្លួនឯងផង ដូច្នេះហើយក្លឹបក៏មិនចង់ទុកគេយូរដែរ។ មួយវិញទៀតខាងក្រុម Spurs ក៏បានបង្ហាញពីការយល់ព្រមទៅហើយលើតម្លៃខ្លួនរបស់ Richarlison ក្នុងតម្លៃ៥០លានផោននេះ។

វត្ដមានរបស់ Richarlison នឹងធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុមលោក Antonio Conte កាន់តែមុតស្រួចបន្ថែមទៀតហើយនៅរដូវកាលក្រោយនេះ។ បច្ចុប្បន្ន ពួកគេមាន Harry Kane និង Son ដើម្បីជួយទៅហើយ ដូច្នេះបើបាន Richarlison មកទៀត នោះនឹងកាន់តែល្អឡើងមួយកម្រិតទៀត៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT