Lukaku ៖ខ្ញុំត្រលប់មកវិញហើយអ្នកគាំទ្រ Inter Milan

ខ្សែប្រយុទ្ធ Romelu Lukaku| បានត្រលប់ទៅលេងនៅក្លឹប Inter Milan| វិញហើយក្រោមលក្ខខណ្ឌខ្ចីជើង១រដូវកាល ក្រោយពីផ្ទេរចេញទៅកាន់ក្លឹប Cheslea កាលពីរដូវកាលមុនតម្លៃខ្លួន៩៨លានផោន។

ក្នុងការខ្ចីជើងនេះដែរ Inter Milan បង់ប្រាក់ទៅកាន់ក្លឹប Chelsea ត្រឹមតែ៦,៩លានផោនប៉ុណ្ណោះក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាលនេះ។ ខណៈដែលកីឡាករបែលហ្សិករូបនេះធ្លាប់ធ្វើបានល្អណាស់ជួយ Inter Milan ឈ្នះពាន Serie A រូចម្ដងមកហើយ មុនពេលផ្ទេរចេញទៅកាន់ Chelsea នៅរដូវកាលមុន។

ក្នុងការត្រលប់ទៅលេងនៅអ៊ីតាលីវិញនេះដែរ Lukaku បាននិយាយថា៖ “ខ្ញុំត្រលប់មកវិញហើយ Baby ខ្ញុំពិតជាសប្បាយចិត្តណាស់។ វាហាក់ដូចជាបានត្រលប់មកផ្ទះវិញអីចឹង។ Inter បានផ្ដល់ឱ្យខ្ញុំច្រើនណាស់ ហើយខ្ញុំសង្ឃឹមថានឹងធ្វើបានល្អជាងលើកមុនទៅទៀត”៕ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT