Man Utd កៀកមែនទែនហើយ ក្នុងការបង្ហាញកីឡាករចំណូលថ្មី

ក្រុមបិសាចក្រហម Manchester United កាន់តែកៀកមែនទែនហើយក្នុងការចុះកុងត្រាយកកីឡាករចំណូលថ្មីម្នាក់ឈ្មោះថា Tyrell Malacia ពីក្រុម Feyenoord ក្នុងតម្លៃខ្លួន១២,៩លានផោន។

ការចរចានៅម្សិលមិញនេះ ឃើញថាទទួលបានផលល្អ ហើយការប្រកាសជាផ្លូវការក្នុងការនាំយកកីឡាករវ័យ២២ឆ្នាំនេះមកលេងនៅ Old Trafford ក៏រំពឹងថានឹងកើតមានក្នុងពេលឆាប់ៗនេះដែរ។ នេះជាដំណឹងល្អមួយសម្រាប់ក្រុមបិសាចក្រហមហើយក្នុងការចុះកុងត្រាកីឡាករថ្មី ព្រោះកន្លងមកនេះក្លឹបបានទាក់ទងទិញកីឡាករច្រើននាក់មកហើយ តែមិនបានសម្រេចសោះ។

នៅមានខ្សែបម្រើម្នាក់ទៀតគឺ Frankie de Jong ក៏នឹងជិតចូលរួមជាមួយក្រុម Man Utd ផងដែរ។ ក្រុម Barcelona មិនមានបំណងចង់ទុកគេទេ តែដោយសារការចរចាតម្លៃមិនទាន់ត្រូវទើបមិនទាន់លក់ឱ្យក្រុមបិសាចក្រហម Manchester United ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT