Manny Pacquiao ទៅលេងកីឡដ្ឋាន Camp Nou ប្រធានក្លឹបទទួលផ្ទាល់

កំពូលអ្នកប្រដាល់ Manny Pacquiao បានទៅទស្សនកិច្ចផ្ទាល់នៅកីឡដ្ឋាន Camp Nou របស់ក្រុម FC Barcelona ហើយក៏ត្រូវបានប្រធានក្លឹបលោក Joan Laporta ចេញមកទទួលស្វាគមន៍ផងដែរ។

Pacquiao បាននាំគ្រួសារទៅសម្រាកលំហែកាយនៅអេស្ប៉ាញ ហើយលោកក៏បានឆ្លៀតទៅទស្សនាកីឡដ្ឋានធំ Camp Nou ផងដែរ។ អ្នកប្រដាល់ហ្វីលីពីន គឺជាអ្នកគាំទ្ររបស់ក្រុមអ្នកមានបុណ្យ Barcelona ជាយូរមកហើយដែរ ដូច្នេះនេះជាឱកាសល្អសម្រាប់លោកក្នុងការបានទៅទស្សនាផ្ទាល់ ហើយថែមទាំងមានប្រធានក្លឹបណែនាំថែមទៀត។

ក្លឹប Barcelona បានបង្ហោះវត្ដមានរបស់ Pacquiao មកក្លឹបរបស់ខ្លួនផងដែរអមដោយសំណេរថា៖ “Pac-Man ជាមនុស្សតែម្នាក់គត់ដែលបានឈ្នះខ្សែក្រវ៉ាត់៨ស្ថាប័នផ្សេងគ្នា ហើយបានជាប់ឈ្មោះជាអ្នកប្រដាល់ល្បីឈ្មោះបំផុតផងដែរ។ នេះជាកិត្ដិយសក្លឹបដែលបានទទូលកំពូលអ្នកប្រដាល់បែបនេះ”៕ ប្រភព ៖ marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT