Tite ​ថា ​ប្រេស៊ីល​ប៉ះ អាហ្សង់ទីន ​មិន​ត្រឹម​តែ​ប្រកួត​មិត្តភាព​ទេ

លោក Tite ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​​ជាតិ​ប្រេស៊ីល ​បញ្ជាក់​ថា​ការ​ប្រកួត​ទល់​ក្រុម​អាហ្សង់ទីន ​នៅ​យប់​នេះ គឺ​មិន​មែន​ត្រឹម​តែ​ឈ្មោះ​មិត្តភាព​ប៉ុណ្ណោះ​ទេ ពោល​គឺ​ជា​ការ​ប្រកួត​រក​អ្នក​ខ្លាំង​ពិត​ប្រាកដ។

ក្រុម​ប្រេស៊ីល ​ពេញ​ជើង​ល្អ​ណាស់​សម្រាប់​ក្រុម​ដើម្បី​លេង​ទល់​ក្រុម អាហ្សង់ទីន ។ ខណៈ​ដែល Neymar , Philipe Coutinho ​និង Firmino ​សុទ្ធ​តែ​អាច​លេង​បាន​ទាំង​អស់។ ផ្ទុយ​ទៅ​វិញ ​សម្រាប់​អាហ្សង់ទីន​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ក៏​ធ្វើ​បាន​ល្អ​ដែរ ប៉ុន្តែ​ពួកគេ​មិន​មាន​វត្តមាន​តារា​ឆ្នើម Lionel Messi ​នោះ​ទេ។

លោក Tite ​គ្រូ​បង្វឹក​ប្រេស៊ីល ​បាន​ហៅ​ការ​ប្រកួត​នេះ​ថា​លើស​ពី​ការ​ប្រកួត​មិត្តភាព​ទៅ​ទៀត ព្រោះ​ក្រុម​ទាំង​សុទ្ធ​តែ​ក្រុម​ខ្លាំង​នៅ​អាមេរិក​ឡាទីន។ ជ័យជម្នះ គឺ​ជា​រឿង​ចាំ​បាច់​ខ្លាំង​ណាស់ ​មិន​មែន​លេង​ដើម្បី​ដក​ស្រង់​យក​បទ​ពិសោធ​នោះ​ទេ។ មួយ​វិញ​ទៀត ​

ការ​ប្រកួត​នេះ ​ពួកគេ​ទាំង​ពីរ សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ ​ដើម្បី​លួង​ចិត្ត​អ្នក​គាំទ្រ​រៀង​ខ្លួន​វិញ៕ប្រភពDailyMail

  • Tite ​ថា ​ប្រេស៊ីល​ប៉ះ អាហ្សង់ទីន ​មិន​ត្រឹម​តែ​ប្រកួត​មិត្តភាព​ទេ