Newcastle ទិញខ្សែការពារម្នាក់តម្លៃ៣២លានផោនពី Lille

ក្រុមអ្នកមានជំនាន់ថ្មី Newcastle United បានបន្ថែមសមាជិកម្នាក់ទៀតហើយដែលលេងនៅតំណែងខ្សែការពារឈ្មោះថា Sven Botman ពីក្រុម Lille ក្នុងតម្លៃខ្លួន៣២លានផោន។

  

Botman បានពិនិត្យសុខភាពរូចរាល់ហើយ និងបានចុះកុងត្រា៥ឆ្នាំជាមួយក្រុម Newcastle United។ កីឡាករហុល្លង់រូបនេះ ត្រូវបានលោក Eddie Howe ចង់បានជាយូរមកហើយដែរ ប៉ុន្តែការចរចាទើបតែត្រូវគ្នាក្នុងតម្លៃ៣២លានផោន។ Botman ក៏ជាកីឡាករទី៣ហើយដែរ ដែលក្រុម Newcastle នាំចូលនៅរដូវកាលដោះដូរកីឡាករនេះ។ ដោយ២នាក់ទៀតនោះ គឺខ្សែការពារស្លាប Matt Targett និងអ្នកចាំទី Nick Pope ។

រំលឹកថាក្លឹប Newcatle United តាំងពីទទួលបានម្ចាស់ថ្មីមក ឃើញថាពួកគេមានប្រាក់វិនិយោគទៅលើកីឡាករថ្មីៗបានច្រើន។ ដោយឡែកការលេងរបស់ក្រុមនេះវិញ ក៏ឃើញថាប្លែកជាងមុនផងដែរ៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT