CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម Paris FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់​ Paris FC។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

Paris FC ជាក្រុមដែលទើបបង្កើតឡើងបានរយៈពេលជាង ៨ ឆ្នាំហើយ រួចមានសមាជិកសរុបចំនួន ២៣ នាក់ ដោយក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ មានតំណាងក្រុម លោក សុខ លិញ បានលើកឡើងយ៉ាងដូច្នោះថា៖

សម្រាប់មតិរបស់ខ្ញុំគឺចង់ឲ្យយុវជនក្រោយៗ ងាកមកចូលរួមលេងកីឡាទាំងអស់គ្នា ជាពិសេសកីឡាបាល់ទាត់ ដើម្បីសុខភាពមិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ ហើយឆន្ទៈពេលទៅមុខ គឺចង់វិវត្តខ្លួនពីក្រុមឈុតតូច ទៅជាការលេងតារាងខ្នាតធំ។

តំណាងក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ក្រុមបាល់ទាត់ Paris FC សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ក៏ដូចជាក្រុមការងារ CTS Sports ទាំងអស់ដែលបានចុះឧបត្ថម្ភឯកសណ្ឋានកីឡាយ៉ាងស្រស់ស្អាតមកដល់ក្រុមបាល់ទាត់យើងខ្ញុំ ជាចុងក្រោយសូមជូនពរឲ្យក្រុមហ៊ុន 2MBET មានអ្នកគាំទ្រកាន់តែច្រើនៗឡើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT