CEO ក្លឹប Man City នៅតែជឿថា Real Madrid ឈ្នះ UCL គ្រាន់ជារឿងសំណាង

លោក Ferran Soriano ដែលជា CEO របស់ក្លឹប Manchester City នៅតែនិយាយថាការឈ្នះពានរង្វាន់ UEFA Champions League របស់ក្រុម Real Madrid គឺគ្រាន់តែជាសំណាងផ្ដល់ឱ្យប៉ុណ្ណោះ។

ការឈ្នះពានរង្វាន់ UEFA Champions League របស់ក្រុម Real Madrid ហាក់ដូចជាអស្ចារ្យខ្លាំងនៅរដូវកាលកន្លងទៅ។ ពួកគេឡើងពីវគ្គចែកពូលមក ប៉ះជាមួយក្រុម PSG ហើយវគ្គ៨ក្រុមបន្ដប៉ះ Chelsea ទៀត មុនពេលប៉ះក្រុម Man City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ស្របពេលឡើងដល់វគ្គផ្ដាច់ព្រ័ត្រក៏បន្ដយកឈ្នះ Liverpool ដើម្បីលើកពានរង្វាន់ Champions League តែម្ដង។

តែបើទោះជាដំណើរវែងឆ្ងាយនិងឆ្លងកាត់ក្រុមខ្លាំងៗយ៉ាងនេះក្ដី ក៏លោក Ferran Soriano ជឿថាគ្រប់យ៉ាងគ្រាន់តែជារឿងសំណាងប៉ុណ្ណោះ។ លោក បាននិយាយថា៖ “គ្រប់យ៉ាងនៅតែនិយាយពីជោគជ័យរបស់ Real Madrid នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយខ្ញុំគិតថាវាសមរម្យហើយដែលយើងអាចនិយាយថាពួកគេសំណាងបន្ដិចហើយ។ ប្រហែលជាខ្ញុំអាចនិយាយថាពួកគេសមនឹងចាញ់ទល់ PSG , Chelsea និងទល់យើងហើយនិង Liverpool ផងដែរ”៕ ប្រភព ៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT