David Moyes ថា Delcan Rice មិនមែនសម្រាប់លក់ទេ

លោក David Moyes អ្នកចាត់ការក្រុម West Ham បានអះអាងថាកីឡាករ Delcan Rice មិនមែនសម្រាប់លក់ចេញទេនៅរដូវកាលដោះដូរកីឡាករនេះ។

ក្លឹបធំៗនៅអង់គ្លេសបានបង្ហាញការចាប់អារម្មណ៍ចង់បានខ្សែបម្រើ Rice ពីក្រុម West Ham ប៉ុន្តែត្រូវបានក្លឹបនេះបដិសេធជាច្រើនមកហើយ។ លោក Moyes បានអះអាងថាកីឡាករឆ្នើមម្នាក់នេះជាស្នូលសំខាន់សម្រាប់ក្រុមនៅរដូវកាលនេះ ដូច្នេះមិនអាចលក់ចេញបានទេ បើទោះជាត្រូវក្លឹបធំៗដូចជា Chelsea ជាដើម ដាក់សំណើរល្អៗមកក៏ដោយ។

តែកន្លងមក បើតាមក្លឹប West Ham បានដាក់តម្លៃគឺកីឡាករអង់គ្លេសរូបនេះអាចចាកចេញពីក្រុមបាន ទាល់តែទទួលបានតម្លៃផ្ដាច់កុងត្រា១៥០លានផោនឯណោះ។ ជាមួយតម្លៃនេះ ទើបបានជារហូតមកដល់បច្ចុប្បន្នមិនទាន់មានក្លឹបណាហ៊ានដល់នោះទេ។ Chelsea ជាក្រុមចង់បានខ្សែបម្រើខាងលើជាងគេ ប៉ុន្តែក៏មិនហ៊ានចំណាយដល់១៥០លានផោននេះដែរ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT