Fernandinho ទៅលេងនៅក្លឹបចាស់ Athletico Paranaense វិញ

ខ្សែបម្រើ Fernandinho បានទៅលេងនៅក្លឹបដើមរបស់ខ្លួន Athletico Paranaense ក្នុងក្របខណ្ឌលីគប្រេស៊ីលវិញហើយ ក្រោយពីរូបគេអស់កុងត្រានៅក្រុម Manchester City។

កីឡាករវ័យ៣៧ឆ្នាំ បានបញ្ជាក់ថាក្រោយពីអស់កុងត្រានៅ Man City ទៅ មានក្លឹបច្រើនដែរនៅអឺរ៉ុបបានទាក់ទងគេដើម្បីទៅចូលរួមដោយផ្ដល់កុងត្រា១ឆ្នាំឬអាចដល់២ឆ្នាំ។ តែដោយសារខ្លួនមិនមានអារម្មណ៍ក្នុងការប្រកបអាជីពនៅអឺរ៉ុបទៀត ទើបសម្រេចចិត្តមកលេងនៅក្លឹបក្នុងស្រុកកំណើត Athletico Paranaense វិញ។

Fernandinho បានលេងឱ្យក្រុម Man City អស់រយៈពេល៩ឆ្នាំ និងលើកពានរង្វាន់ English Premier League បាន៥ដង FA Cup ម្ដង EFL Cup ៦ដង Community Shield ម្ដងនិងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League បានម្ដង៕​ ប្រភព ៖ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT