ដើម្បីរក្សា Ronado ក្រុម Man Utd ចង់តែងតាំងគេជាប្រធានក្រុមរដូវកាលក្រោយ

ក្រុមបិសាចក្រហម Manchester United មិនចង់ឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញនោះទេនារដូវកាលដោះដូរកីឡាករនេះ បើទោះជារូបគេនៅសល់កុងត្រាត្រឹម១ឆ្នាំក៏ដោយ។

មានក្លឹបជាច្រើនកំពុងចរចាយក Ronaldo ចេញពី Old Trafford ដោយមានទាំង Bayern Munich , Chelsea និងក្លឹប Inter Miami របស់ David Beckham ជាដើ។ តែយ៉ាងណា ក្រុមបិសាចក្រហមហាក់មិនមានចេតនាដើម្បីលក់កីឡាករវ័យ៣៧ឆ្នាំនេះឡើយ។ ផ្ទុយទៅវិញ ពួកគេកំពុងរកវិធីដើម្បីចងជើងរបស់អតីតកីឡាករ Real Madrid នេះទៅវិញ ដើម្បីកុំឱ្យក្លឹបដទៃអាចយកបាន។

ដោយក្នុងនោះ ក្រុមរបស់លោក Erik ten Hag ក៏មានគម្រោងចង់តំឡើង Ronaldo ធ្វើជាប្រធានក្រុមនៅរដូវកាលថ្មីខាងមុខថែមទៀត។ ម្ចាស់អាវលេខ៧នេះ រកបាន២៤គ្រាប់ឱ្យបិសាចក្រហមកាលពីរដូវកាលមុន ប៉ុន្តែសោកស្ដាយក្រុមមួយនេះទទូលបានចំណាត់ថ្នាក់លេខ៦ឯណោះនៅលីគកំពូលអង់គ្លេស និងរដូវកាលថ្មីខាងមុខលេងពានរង្វាន់ Europa League ប៉ុណ្ណោះ៕​​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT