Silva ធ្លាប់និយាយថាខ្លួនចង់ទៅលេងនៅ Barcelona តាំងពីឆ្នាំមុន

ខ្សែបម្រើ Bernardo Silva របស់ក្រុម Manchester City ធ្លាប់បាននិយាយថាខ្លួនចង់ចាកចេញពីក្រុមទៅលេងនៅក្រុម FC Barcelona តាំងពីរដូវកាលមុនមកម្ល៉េះ។

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ខាងលើបានឈ្នះពានរង្វាន់ជាច្រើនមកហើយជាមួយក្រុម Man City ហើយវាជាពេលល្អសម្រាប់រូបគេដើម្បីស្វែងរកក្លឹបថ្មីលេង។ ដោយក្នុងនោះ កាលពីរដូវកាលមុន នៅពេលដែលក្រុមរបស់លោក Pep នាំយក Torres មកលេង គឺកីឡាករ Silva ក៏មានបំណងចង់ចាកចេញទៅហើយ។ គ្រានោះ រូបគេបានប្រាប់ទៅថ្នាក់ដឹកនាំក្រុមអ្នកមានបុណ្យថាចាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅ Camp Nou ដែរ តែគ្រប់យ៉ាងមិនអាចសម្រេចបាន។

សម្រាប់រដូវកាលដោះដូរកីឡាករនេះដែរ ប្រភពមួយចំនួននៅអង់គ្លេសក៏ជឿជាក់ថាប្រសិនបើក្រុម Barcelona ដាក់សំណើរសមរម្យមកខាងក្រុម Man City នោះច្បាស់ណាស់ពួកគេនឹងអាចយកបាន Silva មិនខាន។ បច្ចុប្បន្ននេះ City បានទិញដូរកីឡាករច្រើននាក់មកហើយមានទាំងប្រយុទ្ធ និងបម្រើ ដូច្នេះពួកគេក៏អាចនឹងលក់ចេញខ្សែបម្រើដូចជា Silva នេះដែរ បើសិនជាក្រុមណាមួយផ្ដល់តម្លៃខ្លួនសមរម្យ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT