Man Utd មិនព្រមលក់ Maguire ឱ្យ Barcelona ទេ

ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថាពួកគេនឹងមិនព្រមលក់ខ្សែការពារ Harry Maguire ឱ្យទៅក្រុម FC Barcelona នោះទេ។

United កំពុងចរចាយក De Jong ពីក្រុម Barcelona ហើយក្នុងការនិយាយគ្នានេះដែរ ក្រុម Barcelona ក៏មានលក្ខខណ្ឌចង់បានខ្សែការពារ Maguire ដើម្បីមកលេងនៅ Camp Nou ផងដែរ។ តែបើតាមប្រភពនៅអង់គ្លេស បានបញ្ជាក់ថាពួកគេនឹងមិនយល់ព្រមចំពោះសំណើរដោះដូរនេះទេ ព្រោះក្រុមរបស់លោក Erik ten Hag ចង់រក្សាប្រធានក្រុមរូបនេះឱ្យចូលលេងនៅរដូវកាលថ្មីខាងមុខ។

ការចង់បន្ដឱ្យកីឡាករអង់គ្លេសនៅ Old Trafford ទៀតនេះ ក៏ព្រោះតែក្រុម Man Utd មានកីឡាករចេញច្រើននាក់ទៅហើយនារដូវកាលនេះ ដូចជា Matic , Pogba , Mata និង Lingard ជាដើម។ ដោយឡែករឿងមួយទៀតនោះ គឺពួកគេពិបាកក្នុងការស្វែងរកកីឡាករមកលេងនារដូវកាលនេះណាស់៕ ប្រភព​៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT