អង់គ្លេស ​សងសឹក​ក្រុម​អេស្ប៉ាញ​បាន​សម្រេច​ក្នុង​លទ្ធផល ៣-២

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​សងសឹក​ក្រុម​អេស្ប៉ាញ​បាន​សម្រេច​ហើយ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ​វិញ នៅ​ទឹក​ដី​អេស្ប៉ាញ។

អង់គ្លេស ​ដែល​ចាញ់​អេស្ប៉ាញ​ក្នុង​ដី​ខ្លួន​ឯង​កាល​ជើង​ទី​១​នោះ ​ពេល​នេះ​បាន​សងសឹក​វិញ​ហើយ។ ក្នុង​នោះ ​៣​គ្រាប់​របស់​អង់គ្លេស គឺ​ធ្វើ​បាន​ដោយ Sterling ​២គ្រាប់ ​និង Rashford ​១​គ្រាប់​នៅ​តង់​ទី​១​ទាំង​អស់។ ចំណែក​២​គ្រាប់​របស់​អង់គ្លេស​វិញ​ធ្វើ​បាន​សម្រេច​ដោយ Alcacer ​នាទី​៥៨​និង Ramos ​នៅ​នាទី​៩០+៧ ​ទៅ​ហើយ។

បរាជ័យ​នេះ គឺ​ជា​មេរៀន​មួយ​សម្រាប់​ក្រុម​អេស្ប៉ាញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique ​ដែល​ជោគជ័យ​តាំង​ពី​ចូល​កាន់​តំណែង​មក។ ស្រប​ពេល​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​អង់គ្លេស ​ក្នុង​ការ​ប្រជែង​យក​កំពូល​តារាង​ក្នុង​ពូល​វិញ​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT