Arsenal ទិញបាន Jesus ពី Man City ហើយតម្លៃ៤៥លានផោន

ក្រុមកាំភ្លើងធំ Arsenal ទិញបានខ្សែប្រយុទ្ធGabriel Jesus ពីក្រុម Manchester City ហើយ ក្នុងតម្លៃខ្លួន៤៥លានផោនឯណោះ។

Jesus ធ្លាប់ធ្វើការជាមួយលោក Mikel Arteta ម្ដងមកហើយ អំឡុងពេលអ្នកចាត់ការរូបនេះធ្វើជាជំនួយការរបស់លោក Pep នៅក្លឹប Man City ។ ដោយសារតែមានការយល់ចិត្តគ្នាបែបនេះហើយ ទើបបានជាខ្សែប្រយុទ្ធប្រេស៊ីលរូបនេះយល់ព្រមផ្ទេរមកលេងនៅ Arsenal ជាមួយតម្លៃខ្លួន៤៥លានផោន កុងត្រារយៈពេល៥ឆ្នាំ។

ការលក់កីឡាករខាងលើនេះ គឺលោក Pep ក៏បានទាក់ទងទិញអ្នកមកជំនួយម្នាក់ទៀតហើយដែរ។ នៅពេលនេះ ក្រុម Man City កំពុងចរចាយក Kalvin Phillips ពីក្រុម Leeds United មកដែរ ក្នុងតម្លៃខ្លួនប្រមាណជា៤២លានផោន៕​ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT