ក្រុម​ខ្មែរ​ស្តារ (Khmer Stars) ដាក់​ឆន្ទៈ​ចង់​ប្រមូល​ក្មេងៗ​ដែល​ខ្វះខាត ឲ្យ​មក​បាន​លេង​បាល់ទាត់

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ ខ្មែរ​ស្តារ (Khmer Stars)។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

ខ្មែរ​ស្តារ ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងនៅឆ្នាំ ២០២០ និងមានសមាជិកចំនួន ៣៣ នាក់។ មានតំណាងក្រុមគឺលោក ផាង សុខហ៊ាង បានលើកឡើងយ៉ាងដូច្នោះថា៖

ក្នុងវិស័យកីឡាបាល់ទាត់ ខ្ញុំចង់ចែករំលែកដល់យុវជន ដែលស្រលាញ់កីឡា សូមកុំបោះបង់ក្តីស្រម៉ៃ ខិតខំហ្វឹកហាត់ និងអភិវឌ្ឃខ្លួនឯងឱ្យកាន់តែល្អ ដើម្បីប្រកួតតប្រជែងឱ្យកាន់តែខ្លាំង សម្រាប់ខ្លួនឯង និងស្នេហាកីឡាបាល់ទាត់ជាតិ នាំគ្នាលេងកីឡា ជៀសឆ្ងាយពីទង្វើសង្គមស្អប់ខ្ពើមទាំងឡាយ និងជៀសឆ្ងាយពីគ្រឿងញៀន។

សម្រាប់ក្រុមខ្ញុំមានឆន្ទះពង្រឹងក្រុមទាំងមូល និងបណ្តុះបណ្តាលក្មេងៗដែលខ្វះខាតថវិកាមិនមានលទ្ធភាព យកចូលក្រុមដើម្បីឱ្យបានលេងបាល់ទាត់ ណែនាំឱ្យធ្វើអំពើល្អ ឱ្យខិតខំរៀនសូត្រដើម្បីខ្លួនឯង និងសង្គមជាតិ។ សម្រាប់ការអភិវឌ្ឍ ខ្ញុំចង់បណ្តុះបណ្តាលក្រុមកាន់ឱ្យល្អ ឈានដល់កម្រិតអាជីពមួយ លេងប្រកបដោយក្រមសីលធ៌ម និងអភិវឌ្ឍក្រុមឱ្យកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងជាមួយក្រុមល្អៗ ដែលអាចឈានដល់កម្រិតមួយក្នុងការដណ្តើមពានរង្វាន់មិត្តភាព ក៏ដូចជាពានអាជីពផ្សេងៗ និងបង្កើតជាក្រុមដ៏ល្អមួយ ជួយដល់ក្មេងៗដែលស្រលាញ់កីឡាដែលមានសមត្ថភាព តែគ្មានលទ្ធភាពជួយបណ្តុះបណ្តាលដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេឈានដល់កីឡាករអាជីពនៅថ្ងៃអនាគត។ លេងកីឡាដើម្បីបង្កើតមិត្តភាព សាមគ្គីភាព និងបង្កើនការទំនាក់ទំនងឱ្យកាន់តែស្និតស្នាល។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

ខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ជាវេបសាយឈានមុខគេនៅប្រទេសកម្ពុជា ដែលបានជួយឧតប្ថម្ភដល់ក្រុមយើងខ្ញុំ ដែលកំពុងតែខ្វះខាត និងសូមអរគុណដល់ CTS Sports ពួកយើងសូមជូនពរ ឲ្យក្រុមការងារកាន់តែទទួលបានជោគជ័យ ល្បីល្បាញគ្រប់ទិសទី និងទទួលបានអតិថិជនកាន់តែច្រើន ក៏ដូចជាទំនុកចិត្តកាន់តែខ្ពស់បន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT