មេ​ធំ PSG ថា​ក្លឹប​ផលិត​អាវ​លក់​លែង​ទាន់ ក្រោយ Messi មក​ដល់

​វត្តមាន​នៃ​ការ​មក​ដល់​របស់ Lionel Messi នៅ​ក្លឹប Paris Saint-Germain គឺ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ធំធេង​នៅ​ក្រៅ​ទីលាន ពោល​លើ​កត្តា​សេដ្ឋកិច្ច​ជួយ​បាន​ច្រើន ជា​ពិសេស​ចំណូល​ចេញ​ពី​ការ​លក់​អាវ និង​ការ​ទាញ​បាន​ក្រុមហ៊ុន​ជា​ម្ចាស់​ឧបត្ថម្ភ​ថ្មី។

កន្លង​ទៅ តាម​ការ​បញ្ជាក់​ពី​នាយក​ផ្នែក លោក Marc Armstrong បង្ហើប​ថា៖ “តម្រូវ​ការ​ឡើង​ខ្ពស់​លឿន​ពេក ដល់ ៣០ ទៅ ៤០ ភាគរយ ហើយ​យើង​មិន​អាច​ផ្គត់ផ្គង់​ទាន់​ទេ ជា​ការ​ពិត ពេល​ការ​ចុះ​ហត្ថលេខា​ដូច​ Ronaldo ទៅ Man Utd របៀបៗ​នេះ​កើត​ឡើង អ្នក​ប្រហែល​ជា​គិត​ថា​កីឡាករ​នឹង​ទទួល​បាន​លុយ​មួយ​ផ្នែក ពី​ការ​ដែល​ក្លឹប​លក់​អាវ តែ​ការ​ពិត​គឺ​អត់​ទេ ព្រោះ​ក្លឹប​មិន​ចេះ​តែ​បន្ថែម​ការ​ផលិត​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ភ្លាមៗ​កើត​ឡើយ”។

លោក​បន្ត៖ “កិច្ច​ព្រមព្រៀង​រវាង​ក្លឹប​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​គឺ​មាន​តួ​លេខ​កំណត់​មួយ ហើយ​នេះ Messi មក​ដល់ បាន​ធ្វើ​ឲ្យ​តួ​លេខ​ហក់​ដល់​ចំណុច​កំពូល អាច​ថា​បើ​រាប់​តែ​កីឡាករ​តែ​មួយ គឺ​ប្រហែល​ក្លឹប​យើង ជា​ក្លឹប​លក់​បាន​អាវ​ច្រើន​បំផុត​ក្នុង​លោក”។ តាម​របាយការណ៍​ពី Asianet newsable ចុះ​ផ្សាយ​ ក្លឹប PSG លក់​អាវ​ដាច់​ដល់ ១ លាន​អាវ​ជា​លើក​ដំបូង ក្នុង​ចំណោម​នោះ គឺ ៦០ ភាគរយ​កើត​ចេញ​ពី​ការ​លក់​អាវ​មាន​លេខ ៣០ របស់ Messi នៅ​ពី​ក្រោយ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT