Bent ប្រាប់​ឲ្យ Arsenal គួរ​នាំ​ចូល​កីឡាករ​ធ្លាក់​ទម្រង់​លេង​រូប​នេះ ជា​ជាង Jesus

មាន​ចចាមអារ៉ាម​ថា​ក្លឹប Arsenal កៀក​នឹង​សម្រេច​ការ​ប្រកាស​ផ្លូវការ នូវ​ការ​នាំ​ចូល​ Gabriel Jesus នៅ​តម្លៃ​ខ្លួន ៤៥ លាន​ផោន​ពី ក្លឹប​មេឃ​ខៀវ Manchester City ពោល​អាច​ជា​ប្រកាស​នៅ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក។ ទោះ​ជា​យ៉ាង​ណា​ងាក​ទៅ​មតិ​លោក Darren Bent បែរ​យល់​ឃើញ​ផ្សេង ហើយ​ជឿ​ថា ការ​នាំ​យក Romelu Lukaku គឺ​ជា​ជម្រើស​ដ៏​សក្តិសម​ជាង។

កីឡាករ​សញ្ជាតិ​បែលហ្សិក ធ្វើ​មិន​បាន​ល្អ​ទេ ឲ្យ​ក្លឹប​តោខៀវ Chelsea នៅ​រដូវ​កាល​ចាស់ ពោល​ធ្លាក់​ជើង បង្ហាញ​ខ្លួន ៤៤ ប្រកួត រក​បាន​តែ ១៥ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ។ ប្រាប់​ទៅ talkSPORT លោក Bent ថា៖ “ខ្ញុំ​នឹង​ចុះ​ហត្ថលេខា​យក Lukaku នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ១០០ ភាគរយ ដោយ​អត់​ស្ទាក់ស្ទើរ​ទេ នេះ​ខ្ញុំ​ជឿ​ថា Lukaku គេ​ចង់​ទៅ​កន្លែង​ណា ដែល​ទទួល​បាន​ការ​ស្រលាញ់​ធំ​បំផុត ដូច​កាល​នៅ Inter Milan អ៊ីចឹង គេ​អស្ចារ្យ​ណាស់”។

សួរនាំ​រវាង​ការ​ចុះ​ហត្ថលេខា​យក Lukaku ឬ Jesus ក៏​ស្រាប់​តែ Bent ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី៖ “គឺ Lukaku ហើយ គេ​ប្រាកដ​ជា​នឹង​រក​បាន​គ្រាប់​បាល់​ទៀងទាត់​ឲ្យ​ក្លឹប​ជាក់​ជា​មិន​ខាន”។ រំឭក​ឲ្យ​ដឹង បើ​ខ្ចី​ជើង​កីឡាករ​វ័យ ២៩ ឆ្នាំ នោះ​មួយ​រដូវ​កាល អាច​តម្រូវ​ឲ្យ Arsenal ចាយ​លុយ ១០ លាន​ផោន បូក​នឹង​ការ​ទូទាត់​ប្រាក់​ពលកម្ម​មួយ​ផ្នែក​ផ្សេង​ទៀត៕

ប្រភព៖ TalkSPORT

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT