Chelsea ទារ​ម្នាក់ ១៣ លាន​អឺរ៉ូ បើ​ក្លឹប​ណា​ចង់​បាន​កីឡាករ ២ រូប​នេះ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា ដាក់​តម្លៃ​កីឡាករ Cesar Azpilicueta និង Marco Alonso ចេញ​មក​ហើយ ពោល​ចង់​បង្ខំ​ការ​លក់​ចេញ ឲ្យ​កើត​ឡើង​ទៅ​បាន​ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ។ នេះ​ជួន​ពេល​ដែល​មាន​ក្លឹប​ចាប់​អារម្មណ៍​ស្រាប់ គឺ​ Barcelona នៃ​លីគ​កំពូល​អេស្ប៉ាញ។

តាម​របាយការណ៍​ពី Sport ចុះ​ផ្សាយ​ថា Barcelona ចង់​បាន​អ្នក​ទាំង​ពីរ មក​បំពេញ​ស្លាប​ខាង​ក្រោយ ដោយ Azpilicueta ចង់​យក​មក​លេង​ស្លាប​ស្តាំ ហើយ Alonso លេង​ស្លាប​ឆ្វេង។ ខាង​ក្លឹប​តោ​ខៀវ Chelsea ដាក់​តម្លៃ​ពួក​គេ​ទាំង​ពីរ បូក​បញ្ចូល​គ្នា ២៦ លាន​អឺរ៉ូ មាន​ន័យ​ថា ម្នាក់​ទារ ១៣ លាន​អឺរ៉ូ​ជា​កំហិត។

កីឡាករ​សុទ្ធ​សឹង​សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ដូច​គ្នា អ៊ីចឹង​ក្លឹប​នឹង​បង្ខំ​លក់​ចេញ ជា​ជាង​រក្សា​ទុក​ដល់​អស់​តម្លៃ​ខ្លួន។ បន្ទាប់​ការ​លក់​ចេញ​បាន​សម្រេច នោះ​ក្លឹប​ដឹកនាំ​ដោយ​លោក Thomas Tuchel ក៏​នឹង​យក​លុយ​ទៅ​ពន្លឿន​ល្បឿន លើ​ការ​ចរចា​យក Jules Kounde ចេញ​ពី​ក្លឹប Sevilla ដើម្បី​មក​ប៉ះប៉ូវ​វិញ៕

ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT