ប្រធានកីឡានៅក្លឹប Bayern ថា Ronaldo មែនជាគោលដៅដែលចង់បាននោះទេ

លោក Hasan Salihamidzic ប្រធានផ្នែកកីឡានៅក្លឹប Bayern Munich បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo មិនមែនជាគោលដៅធំសម្រាប់ក្រុមដែលត្រូវនាំចូលរដូវកាលនេះទេ។

Ronaldo បានត្រលប់មកលេងនៅ Man Utd វិញកាលពីរដូវកាលមុន ក្រោយពីចាកចេញអស់រយៈពេល១៣ឆ្នាំ។ តែវត្តមានរបស់គេជាលើកទី២នេះ ហាក់មិនបានជួយអ្វីច្រើនដល់ក្លឹបនោះទេ។ អតីតខ្សែប្រយុទ្ធ Real Madrid ខាងលើរកបាន២៤គ្រាប់ក្នុងការលេង៣៨ប្រកួត ប៉ុន្តែក្រុមនៅមិនអាចមានកៅអីលេងពានរង្វាន់ UEFA Champions League ដដែល ពោលគឺស្ថិតនៅលេខ៦ក្នុងតារាងPremier League ។

នៅទីផ្សារដោះដូរកីឡាករនេះ ភ្នាក់ងាររបស់ Ronaldo បានទៅជួបជាមួយក្រុមការងាររបស់ Bayern Munich ផងដែរកាលពីពេលកន្លងទៅ។ តែបើតាមសម្ដីរបស់លោក Hasan Salihamidzic បានបញ្ជាក់ថាខ្សែប្រយុទ្ធព័រទុយហ្គាល់មិនមែនជាគោលដៅសំខាន់ដែលក្លឹបចង់បាននោះទេ។ ក្លឹប នៅមានជម្រើសផ្សេងទៀតហើយក៏មិនទាន់សម្រេចចិត្តយ៉ាងណាដែរ បើទោះជាខ្សែប្រយុទ្ធ Robert Lewandowski ចាកចេញទៅក៏ដោយ៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT