ប្រធានក្លឹប Chelsea ថ្មីចង់ទិញ Ronaldo ពី Man Utd

លោក Todd Boehly ប្រធានក្លឹបថ្មីរបស់ Chelsea បានជួបជាមួយភ្នាក់ងារទីផ្សាររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីសប្ដាហ៍មុននេះដើម្បីចរចាពីការផ្ទេរចេញពី Old Trafford ។

Ronaldo នៅសល់កុងត្រាជាមួយ Manchester United ១២ខែទៀតដែរ ក្រោយពីចំណាយពេល១រដូវកាលមុនមិនជោគជ័យទាល់តែសោះ។ ស្របពេលរដូវកាលក្រោយ ក្រុមបិសាចក្រហមនេះនឹងធ្លាក់ទៅលេងពានរង្វាន់ Europa League ផងនោះ ក៏ជារឿងមួយដែលកីឡាករកម្រិត Ronaldo ពិចារណាផងដែរ ព្រោះគោលដៅរបស់គេលេងពានរង្វាន់ UEFA Champions League ។

ដោយសារតែមើលឃើញបែបនេះហើយ ទើបបានជាខាងក្រុម Chelsea ចាប់អារម្មណ៍ ជាពិសេសប្រធានក្លឹបតែម្ដង។ លោក Todd Boehly បានជួបជាមួយភ្នាក់ងាររបស់ Ronaldo រូចទៅហើយ។ ពួកគេទំនងជាចរចាគ្នាជាមួយសំណើរឱ្យអតីតកីឡាករ Real Madrid រូបនេះអាចចេញពី Old Trafford មកចូលរួមជាមួយក្រុម Chelsea បាន៕ ប្រភព​៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT