Bale ចូលរួមជាមួយក្លឹបLos Angeles FC នៅលីគកំពូលអាមេរិក

ខ្សែប្រយុទ្ធGareth Bale បានផ្លាស់ទៅចូលរួមជាមួយក្រុមLos Angeles FC ក្នុងលីគកំពូលសហរដ្ឋអាមេរិកហើយ ក្រោយពីរូបគេអស់កុងត្រាជាមួយក្រុម Real Madrid ។

កីឡាករវ័យ៣២ដែលបានឈ្នះពានរង្វាន់ UEFA Champions League ដល់ទៅ៥ដងនោះ មានក្លឹបនៅអឺរ៉ុបជាច្រើនចាប់អារម្មណ៍ចង់បានគេផងដែរ។ តែសម្រេចចុងក្រោយ កីឡាករជម្រើសជាតិវែលក៏បានជ្រើសរើសទៅលេងនៅសហរដ្ឋអាមេរិកវិញ។ ក្លឹប LA FC នៅមិនទាន់ប្រកាសជាផ្លូវការនោះទេ ប៉ុន្តែសាមីខ្លួនបានបង្ហោះទៅហើយថាជួបគ្នាឆាប់ៗ Los Angeles។

Bale បានចំណាយពេល៩ឆ្នាំនៅក្រុម Real Madrid ដោយរូបគេចូលរួមជាមួយក្លឹបកាលពីឆ្នាំ២០១៣ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាកាលនោះ៨៥លានផោន។ ការផ្លាស់ទៅលេងនៅ Los Angeles FC នេះគឺរូបគេនឹងបានជួបជាមួយខ្សែការពារ Giorgio Chiellini ដែលទើបតែចូលរួមកាលពីដើមខែនេះផងដែរ៕ ប្រភព ៖​ bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT