Arsenal យល់ព្រមចំណាយ៤៥លានផោនដើម្បីទិញ Jesus ពី Man City

ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមចំពោះតម្លៃខ្លួន៤៥លានផោនដើម្បីទិញយកខ្សែប្រយុទ្ធ Gabriel Jesus ពីក្រុម Manchester City ហើយ។

ក្រុម Arsenal បានព្យាយាមចរចាជាមួយក្រុម Man City ជាយូមកហើយដែរលើការផ្ទេរ Jesus នេះ។ ដោយលោក Arteta មើលឃើញថាខ្សែប្រយុទ្ធប្រេស៊ីល ពិតជាសក្ដិសមសម្រាប់ចូលរួមជាមួយលោកនារដូវកាលក្រោយនេះ។ ដោយសារតែគេនៅសល់កុងត្រាច្រើនឆ្នាំដែរជាមួយក្រុម Man City ទើបបានជាតម្លៃផ្ដាច់កុងត្រាមានដល់៤៥លានផោនឯណោះ។

មកដល់ពេលនេះក៏មានដំណឹងថាភាគីក្លឹបទាំងពីរបានយល់ព្រមក្នុងការផ្ទេរខ្សែប្រយុទ្ធវ័យ២៥ឆ្នាំខាងលើផងដែរ។ តម្លៃខ្លួនរបស់គេគឺ៤៥លានផោន។ ការពិនិត្យសុខភាពនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ មុនការប្រកាសផ្លូវការ៕ ប្រភព​៖ goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT