Toni Kroos មិនទាន់ព្រមបន្ដកុងត្រាថ្មីនៅ Real Madrid

ក្រុម Real Madrid កំពុងបារម្ភខ្លាច Toni Kroos ដើរចេញពីក្លឹបដោយ Free Transfer នៅរដូវកាលក្រោយនេះ បន្ទាប់ពីរូបគេមិនទាន់យល់ព្រមបន្ដកុងត្រាថ្មីនៅឡើយទេ។

Kroos នៅតែជាតួអង្គសំខាន់សម្រាប់ក្រុម Real Madrid នៅឡើយ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។ តែយ៉ាងណាក្រោយពីជួយក្រុមឈ្នះពានរង្វាន់ UEFA Champions League ហើយ កីឡាករអាល្លឺម៉ង់ខាងលើនេះមិនទាន់យល់ព្រមបន្ដកុងត្រាថ្មីនៅឡើយទេ។ ខណៈដែលកុងត្រារបស់ Kroos នៅសល់ត្រឹម១ឆ្នាំទៀតនោះទេ។ បើសិនជាមិនមានការបន្ដកុងត្រាថ្មី នោះចប់រដូវកាលក្រោយ រូបគេអាចដើរចេញដោយ Free Transfer តែម្ដង។

យ៉ាងណាមិញ ខ្សែបម្រើវ័យ៣២ឆ្នាំក៏ធ្លាប់និយាយថារូបគេទំនងជាចូលនិវត្តន៍ពីវិស័យបាល់ទាត់តែម្ដង ប្រសិនបើចាកចេញពីក្រុម Real Madrid ទៅ។ ដោយសារតែធ្លាប់ឈ្នះពានរង្វាន់គ្រប់ប្រភេទអស់ទៅហើយនោះ ទើបបានជា Kroos ហាក់ចង់ប្រើពេលជាមួយគ្រួសារច្រើនជាង។ ជាក់ស្ដែង រូបគេក៏បានចូលនិវត្តន៏ពីក្រុមជម្រើសជាតិទៅហើយដែរ៕ ប្រភព​ ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT