ប្រធានក្លឹបថ្មី Chelsea ដាក់គោលដៅយកកីឡាករថ្មី៦នាក់

លោក Todd Boehly ប្រធានក្លឹបថ្មីរបស់ក្រុមតោខៀវ Chelsea បានសន្យាជាមួយលោក Thomas Tuchel ថានឹងនាំយកកីឡាករចំណូលថ្មី៦នាក់មករួមក្រុមនៅរដូវកាលនេះ។

នារដូវកាលនេះ កីឡាករច្រើននាក់ហើយបានសម្រេចចិត្តចាកចេញពីក្រុម Chelsea ដើម្បីទៅលេងនៅក្លឹបថ្មី។ ជាមួយគ្នានេះដែរ វត្ដមានរបស់ប្រធានក្លឹប Todd ក៏បានសន្យាជាមួយអ្នកចាត់ការ Tuchel វិញផងដែរ ថានឹងទិញកីឡាករថ្មីចូលច្រើននាក់មកវិញ។ ដោយប្រភពមួយចំនួនបានអះអាងថាលោកនឹងចំណាយប្រាក់២០០លានផោន ហើយនាំចូលកីឡាករថ្មីដល់ទៅ៦នាក់ឯណោះ។

ដោយក្នុងនោះគោលដៅធំៗសម្រាប់ក្រុម Chelsea មានដូចជា Matthijs de Ligt, Jules Kounde, Raheem Sterling,Jonathan Clauss, Ousmane Dembele, Richarlison និង Gabriel Jesus ជាដើម៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT