CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម កូនខ្លា FC

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ កូនខ្លា។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

កូនខ្លា ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតក្នងទីក្រុងភ្នំពេញ បង្កើតឡើងរយៈពេលជិតកន្លះឆ្នាំ​និងមានសមាជិកចំនួន​ ២០ នាក់។ មានតំណាងក្រុមគឺលោក សុវណ្ណ ឧត្តម បានលើកឡើងយ៉ាងដូច្នោះថា៖

“ក្រុមយើងមានសារចង់ចែករំលែកទៅកាន់យុវជនឯទៀត គឺចង់ឲ្យពួកគាត់ងាកមកលេងកីឡាបាល់ទាត់ ដោយវាមិនត្រឹមតែផ្តល់ឲ្យយើងនូវសុខភាពល្អ ទៀតសោតក៏បង្កើនមិត្តភាព សាមគ្គីភាព និងចូលរួមជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ជាអំពើដែលសង្គមស្អប់ខ្ពើម”។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

“ពូកយើងពិតជារីករាយ ដែលបានទទួលការឧបត្ថមនូវឈុតសំលៀកបំពាក់ យើងសូមថ្លែងអំណរគុណ ក៏ដូចជាអរគុណដល់ក្រុមហ៊ុន 2MBET និងជូនពរឲ្យមានអ្នកគាំទ្រកាន់តែច្រើនឡើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT