Chelsea ចង់បានខ្សែការពារម្នាក់ពីក្រុម Juventus

ក្រុមតោខៀវ Chelsea ចង់បានខ្សែការពារ Matthijs de Light ពីក្រុម Juventus ទៅចូលរួមក្រុម ក្រោយពីកីឡាករនៅតំបន់ការពារនេះចេញច្រើននាក់នាទីផ្សារដោះដូរកីឡាករនេះ។

Antonio Rudiger និង Andreas Christensen សុទ្ធតែបានចាកចេញពីក្រុមទៅហើយ ដើម្បីទៅចូលរួមជាមួយក្លឹបថ្មី។ ដូច្នេះហើយ ទើបបានជាលោក Thomas Tuchel មានតែស្វែងរកខ្សែការពារល្អៗមកពង្រឹងក្រុមឡើងវិញនារដូវកាលថ្មីខាងមុខ។ ក្នុងនោះដែរ លោកបានមើលឃើញDe Light ដែលកំពុងលេងនៅក្រុម Juventus មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលក្រុមរបស់លោក។ តែយ៉ាងណាក្រុមតោខៀវ ទំនងជាពិបាកបន្ដិចដែរ ព្រោះតម្លៃខ្លួនរបស់កីឡាករហុល្លង់រូបនេះខ្ពស់។

De Light នៅសល់កុងត្រាជាមួយក្រុម Juventus ដល់ឆ្នាំ២០២៤ ហើយតម្លៃផ្ដាច់កុងត្រារបស់គេវិញមានដល់១០៣លានផោនឯណោះ។ ដោយត្រូវចាយដល់ជាង១០០លាននេះហើយ ទើបវានឹងក្លាយជាហេតុផលសំខាន់ដែលនឹងធ្វើឱ្យក្រុម Chelsea ពិបាកមិនខាន៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT